
កាលបរិច្ឆេទ: ១១ មីនា ២០២៦ / សុខភាព / Author : ATH Sokren
Keneya Expo ពិព័រណ៍សុខភាពអន្តរជាតិលើកទីបីដែលប្រារព្វធ្វើឡើងកាលពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានបញ្ចប់នៅឧទ្យានពិព័រណ៍ក្នុងរដ្ឋធានីបាម៉ាកូ។
ឧបត្ថម្ភដោយលោកវេជ្ជបណ្ឌិត Joseph Kalil Touré ពិព័រណ៍នេះប្រមូលផ្តុំទៅដោយតួអង្គសំខាន់ៗនៅក្នុងវិស័យសុខាភិបាលដូចជា ឱសថការី គ្រូពេទ្យ មន្ទីរពិសោធន៍ អ្នកផ្តល់សេវា និងអ្នកសម្រេចចិត្ត និងរៀបចំឡើងក្នុងបំណងពង្រឹងប្រព័ន្ធសុខាភិបាលប្រទេសម៉ាលី។
ជាវេទិកាសម្រាប់ចែករម្លែកបទពិសោធន៍ និងនវានុវត្តន៍ KENEYA EXPO ក៏មានគោលបំណងផ្តល់ឱកាសឱ្យក្រុមហ៊ុននានាបង្ហាញពីវត្តមានរបស់ខ្លួន និងលើកកម្ពស់ភាពជាដៃគូថ្នាក់ជាតិ និងអន្តរជាតិផងដែរ។
ពិព័រណ៍ KENEYA EXPO ឆ្នាំ២០២៦ ក៏ជាពេលវេលាដ៏លេចធ្លោមួយសម្រាប់ព្រះរាជាណាចក្រម៉ារ៉ុកក្នុងនាមជាភ្ញៀវកិត្តិយស ជាប្រទេសដែលឯកអគ្គរដ្ឋទូតប្រចាំប្រទេសម៉ាលីបានចូលរួមជាមួយវិស័យឯកជនម៉ារ៉ុកក្នុងកិច្ចសហប្រតិបត្តិការ និងការផ្ទេរជំនាញរវាងប្រទេស ទាំងពីរដែលជាបងប្អូននឹងគ្នា។
ក្នុងរយៈពេលបីថ្ងៃនៃការតាំងពិព័រណ៍នេះ មានបទបង្ហាញប្រមាណម្ភៃ សិក្ខាសាលាស្តីពីវគ្គបណ្តុះបណ្តាលអន្តរកម្ម វេទិកាពិភាក្សាកម្រិតខ្ពស់ និងវគ្គ B2B។
វត្តមានក្រុមហ៊ុនសហគ្រាសផលិតឱសថចំនួន៤៨ ស្ថាប័ន និងអង្គការសុខភាពចំនួន ១២ ស្ថាប័នធនាគារចំនួន ២ និងក្រុមហ៊ុនក្នុងស្រុកចំនួន ១៨ ដែលដាក់តាំងបង្ហាញសេវាកម្ម និងផលិតផលរបស់ខ្លួន សបញ្ជាក់ឱ្យឃើញថា KENEYA EXPO ២០២៦ បានបំពេញតាមការសន្យាទាំងអស់របស់ខ្លួនក្នុងការលើកកម្ពស់តួអង្គដែលចូលរួមចំណែកដល់សេដ្ឋកិច្ចផ្ទៃក្នុង៕